ភាសាខ្មែរ ជំទី៤

-ខេត្តខ្មែរដែលបានបាត់បង់នៅប្រទេសវៀតណាម

ថ្ងៃទី០៤ខែមិថុនាជាថ្ងៃដែលកម្ពុជាបាត់បង់ទឹកដីកម្ពុជាក្រោម។ដែលត្រូវបានបារាំងកាត់ទឹកដីនេះដោយគ្មានបានសួរប្រជាជនដែលរស់នៅលើដីនោះឡើយ។​ កត្តានេះបង្កឡើងដោយបារាំងចង់បង្កើតសហព័ន្ធឥណ្ឌូចិន តែ ហូជីមិញ និង បាវដាវ រៀបល្បិចចង់លេបយកដីនេះ ដោយយល់ឃើញថាអាណាព្យាបាលបារាំង បានផ្លាស់ប្ដូរទេសាភិបាលបារាំងនៅឥណ្ឌូចិនជាច្រើនរូប ទើបសំរេចផែនការនេះនៅថ្ងៃនេះ ដោយមានស្រីជាធ្នាក់ផងដែរ។ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ជាខួបលើកទី៦៩ឆ្នាំនៃការបាត់បង់ទឹកដី គិតចាប់ពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩មក។

  • ព្រះត្រពាំង (ត្រាវិញ-វិញ​ប៊ិញ)
  • ឃ្លាំង (សុក​ត្រាំ​ង-បាក​លៀវ)
  • មាត់ជ្រូក (អាន​យ៉ាង-ចូ​វ​ដុក-ឡុង​ស្វៀង)
  • ក្រមួនស (ជឿង​ធៀន- ​រ៉ាច​យ៉ា-កឹង​ថឺ-បា​ស្វៀង-អាង​ស្វៀង)
  • ពលលាវ (បា​ស្វៀង-អាង​ស្វៀង)
  • ទឹកខ្មៅ (អាង​ស្វៀង-កា​ម៉ៅ​-​បាក​លៀវ)
  • ពាម (កៀង​យ៉ាង-ហា​តៀង-រ៉ាច​យ៉ា)
  • ព្រែក​ឫស្សី (ផុង​យិញ)
  • លង់​ហោរ (វិញ​ឡុង-ត្រា​វិញ​-​សា​ដែក)
  • បា​រ៉ា​ជ្ញ (ឡុង​ស្វៀង)
  • រោងដំរី (តី​និញ)
  • ព្រៃនគរ (សៃហ្គន-ហូជីមិញ-យ៉ាឌិញ​-​ចឺ​ឡឺន)
  • ទួល​តា​មោក (ប៊ិញ​យឿង-​ប៊ិញឡុង)
  • ផ្សារ​ដែក​ (កៀន​ផុង)
  • ចង្វា​ត្រពាំង (ភឿក​ថាញ់-ផឿក​ឡុង)
  • មេ​ស (ឌិញ​ទឿង)
  • កោះគង (ឌិញ​ទឿង-ឡុង​អាន)
  • ព្រះ​សួគ៌ា (ផឿក​ទ្វី-ប៊ិញ​ទ្វី)
  • កំពង់ឫស្សី (កៀន​ហ្វា)
  • ឈ្មោះ​ថ្មី (ឡុង​អាន)
  • អូរកាប់ (​វុង​តៅ)

Leave a Reply

Your email address will not be published. Required fields are marked *