អុកចត្រង្គ

អុកចត្រង្គគឺជាប្រភេទ​ល្បែងក្តារដំបូង​បំផុតរបស់​កម្ពុជា ​ដែល​ត្រូវ​បាន​គេ​ស្គាល់​និង​លេងតាំងពីបុរាណកាលមក។ ពាក្យ “អុក​” ​គឺ​ត្រូវ​បាន​និយាយឡើងដោយសំលេង​ខ្លាំង​ពី​អ្នក​លេង​ ដែល​បានដើរកូនអុកដោយដាក់ជើងដើរចំក្រឡារបស់ស្តេចនៃគូរប្រកួត។ អុកចត្រង្គមានលក្ខណះស្រដៀង​​​អុកអ​ន្ដ​រ​ជាតិ​, ដែលតម្រូវ​ឱ្យ​មនុស្ស​ពីរ​នាក់​លេងតទល់​នឹង​គ្នា។ កូនចត្រង្គនោះ មានកូនចំនួន ៣២ សម្រាប់លេងដើរលើក្តារបួនជ្រុង ដែលមាន ៦៤ (ក្តារអុក) ។

បណ្តាកូនទាំង៣២នោះ មានកូន ២ហៅ ថាខុន ទុកជាស្តេចសោយរាជ្យ មានកូន ២ ហៅថា នាងទុកជាអគ្គមហេសី មានកូន ៤ ហៅថាគោលឬម៉ិត ទុកជាសេនាបតី ឬ មេទ័ព មានកូន ៤ហៅថាសេះ មានកូន៤ ហៅថាទូក មានកូន ១៦ហៅថាត្រី កូនទាំងអស់នោះទុកជាសេនារេហ៍ពល។

កូន ចត្រង្គទាំង ៣២ នោះគេធ្វើជាភ្លុក ស្នែង ឬ ឈើផ្សេងៗ មានឈើនាងនួន និង ដើមដៃខ្លាជាដើម តាមដែលគេមានធនធាន និងមានពេលអាចធ្វើបាន ។ ដើម្បីកុំឱ្យអ្នកលេងច្រឡំចូលគ្នា កូនចត្រង្គ ទាំង ៣២ នោះ គេធ្វើឱ្យមានពណ៌ ២ ពួក គេធ្វើឱ្យមានពណ៌ជា ២ពួក ក្នុងមួយពួកៗ មានកូនចំនួន ១៦ កូន គឺថាបើមួយពួកគេធ្វើដោយភ្លុក មួយពួកទៀតគេធ្វើដោយស្នែង បើមួយពួកគេធ្វើដោយឈើនាងនួន មួយពួកទៀតគេធ្វើដោយឈើក្រញូងជាដើម ។ ការធ្វើកូនចត្រង្គទាំងនោះ បើចង់ឱ្យបានល្អស្អាត ហើយមានរាងដូចៗគ្នា គេត្រូវធ្វើដោយគ្រឿងក្រឡឹង វៀរលែងតែសេះ ៤ ព្រោះសេះ គេក្រឡឹងពុំកើតទេគេត្រូវឆ្លាក់ដោយគ្រឿងចម្លាក់ ។ចំពោះអ្នកដែលគ្មានគ្រឿងក្រឡឹងវិញគេឆ្លាក់កូនទាំងអស់។គោលដៅតែមួួយគត់របស់ល្បែងអុក គឺ ធ្វើយ៉ាងណាអុកស្តេចរបស់សត្រូវ និង ធ្វើអោយស្តេចមិនមានក្រឡាដើរ។ ពេលចាប់ផ្តើមលេង អ្នកណាដើរមុនគឺផ្អែកលើការឯកភាពគ្នា។ នៅក្តារបន្ទាប់អ្នកចាញ់ជាទូទៅអនុញ្ញាតអោយដើរមុន។ បើល្បែងនេះស្មើរគ្នានោះត្រូវផ្អែកលើការឯកភាពគ្នាជាថ្មី។

 

untitled-1
អ្នក​លេងត្រូវ​យកកូន​ចំនួន៣២ ដែលមាន​២ពណ៌ខុស​គ្នាមកចែក​ជា២ទៅតាម​ពណ៌ដែល​អ្នកលេង​បានជ្រើស​រើសយកមក​ធ្វើជាកូន​អុក​សម្រាប់ប្រកួត ។

ការដើរកូននីមួយៗ

 

ត្រី ៖

ដើរទៅមុខមួយក្រឡា តែត្រូវស៊ីគេដោយបញ្ឈៀងទៅមុខ។ នៅពេលដែលត្រីដើរដល់ក្រឡាទី ៦ រឺ ដើរបានបីជំហាន ត្រូវបានតំឡើងឋានៈស្មើរនិងនាង ដោយក្រឡាប់កូន ហើយអាចដើរបានដូច នាង។

នាង ៖​

queen
ត្រូវដើរមួយក្រឡាបញ្ឈៀង។ ទុកប្រើសម្រាប់ធ្វើការប្រឆាំងសត្រូវ និងការពារស្តេច។ លក្ខណៈពិសេសមួយទៀតនៅការដើរដំបូង គឺអាច ដើរផ្លោះមួយក្រឡាទៅមុខ។ លក្ខណះពិសេសនេះមិនមាននៅក្នុងអុកថៃទេ។

គោល ៖ 

ត្រូវដើរមួយក្រឡាបញ្ឈៀង ទៅទិសណាក៏បាន ឬដើរទៅមុខ។ គោលគឺជាអង្គរក្ស ការពារស្តេចដ៏សំខាន់ អាចនិយាយបានថា សំខាន់ជាងសេះទៅទៀត។

សេះ ៖ 

horse
ការដើរត្រូវផ្លោះមួយក្រឡារួចបត់ឆ្វេងឬស្តាំ អាចដើរទៅមុខ ថយក្រោយ ទៅឆ្វេង ឬ ស្តាំ។

ទូក ៖ 

boat
អាចដើរបានច្រើនក្រឡា ទៅមុខ ថយក្រោយ ទៅឆ្វេង ទៅស្តាំ តែមិនអាចផ្លោះរំលងគេបានទេ។

ស្តេច ខុន ឬ អង្គ ៖ 

king2
ការដើរម្តងបានតែមួយក្រឡា ដោយអាចដើរបានគ្រប់ទិសទាំងអស់ តែមានលក្ខណៈពិសេសនៅត្រង់ក្រឡាដើរដំបូង គឺអង្គអាចដើរបានដូចសេះមួយជើង។ ប៉ុន្តែនៅពេលណាស្តេចត្រូវបានគេដាក់អង្គ នៅជើងដំបូងមិនអាចប្រើលក្ខះពិសេសនេះបានទេ។ លក្ខណះពិសេសនេះមិនមាននៅក្នុងអុកថៃទេ។

ភាសាខ្មែរ ជំទី៤

-ខេត្តខ្មែរដែលបានបាត់បង់នៅប្រទេសវៀតណាម

ថ្ងៃទី០៤ខែមិថុនាជាថ្ងៃដែលកម្ពុជាបាត់បង់ទឹកដីកម្ពុជាក្រោម។ដែលត្រូវបានបារាំងកាត់ទឹកដីនេះដោយគ្មានបានសួរប្រជាជនដែលរស់នៅលើដីនោះឡើយ។​ កត្តានេះបង្កឡើងដោយបារាំងចង់បង្កើតសហព័ន្ធឥណ្ឌូចិន តែ ហូជីមិញ និង បាវដាវ រៀបល្បិចចង់លេបយកដីនេះ ដោយយល់ឃើញថាអាណាព្យាបាលបារាំង បានផ្លាស់ប្ដូរទេសាភិបាលបារាំងនៅឥណ្ឌូចិនជាច្រើនរូប ទើបសំរេចផែនការនេះនៅថ្ងៃនេះ ដោយមានស្រីជាធ្នាក់ផងដែរ។ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ជាខួបលើកទី៦៩ឆ្នាំនៃការបាត់បង់ទឹកដី គិតចាប់ពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩មក។

  • ព្រះត្រពាំង (ត្រាវិញ-វិញ​ប៊ិញ)
  • ឃ្លាំង (សុក​ត្រាំ​ង-បាក​លៀវ)
  • មាត់ជ្រូក (អាន​យ៉ាង-ចូ​វ​ដុក-ឡុង​ស្វៀង)
  • ក្រមួនស (ជឿង​ធៀន- ​រ៉ាច​យ៉ា-កឹង​ថឺ-បា​ស្វៀង-អាង​ស្វៀង)
  • ពលលាវ (បា​ស្វៀង-អាង​ស្វៀង)
  • ទឹកខ្មៅ (អាង​ស្វៀង-កា​ម៉ៅ​-​បាក​លៀវ)
  • ពាម (កៀង​យ៉ាង-ហា​តៀង-រ៉ាច​យ៉ា)
  • ព្រែក​ឫស្សី (ផុង​យិញ)
  • លង់​ហោរ (វិញ​ឡុង-ត្រា​វិញ​-​សា​ដែក)
  • បា​រ៉ា​ជ្ញ (ឡុង​ស្វៀង)
  • រោងដំរី (តី​និញ)
  • ព្រៃនគរ (សៃហ្គន-ហូជីមិញ-យ៉ាឌិញ​-​ចឺ​ឡឺន)
  • ទួល​តា​មោក (ប៊ិញ​យឿង-​ប៊ិញឡុង)
  • ផ្សារ​ដែក​ (កៀន​ផុង)
  • ចង្វា​ត្រពាំង (ភឿក​ថាញ់-ផឿក​ឡុង)
  • មេ​ស (ឌិញ​ទឿង)
  • កោះគង (ឌិញ​ទឿង-ឡុង​អាន)
  • ព្រះ​សួគ៌ា (ផឿក​ទ្វី-ប៊ិញ​ទ្វី)
  • កំពង់ឫស្សី (កៀន​ហ្វា)
  • ឈ្មោះ​ថ្មី (ឡុង​អាន)
  • អូរកាប់ (​វុង​តៅ)

ថ្នាក់ខ្មែរ ជុំទី៣

នៅក្នុងថ្នាក់ខ្មែរពួកយេីងបានរៀនពីវេយ្យាករណ៍ ហេីយវេយ្យាករណ៍ទាំងអស់នោះគឺបានសិស្សានុសិស្ស​ស្រាវជ្រាវហេីយយកមកធ្វេីបទបង្ហាញពីវេយ្យាករណ៍ទាំងអស់នោះ

  1. https://classroom.google.com/c/MjQ0MjU4ODI5MDRa/p/Mjc1NzQzMjQwOTha/details
  2. https://classroom.google.com/c/MjQ0MjU4ODI5MDRa/p/Mjc1ODA2NTMyNDRa/details
  3. https://classroom.google.com/c/MjQ0MjU4ODI5MDRa/p/Mjc0NDE2NTk3MDZa/details
  4. https://classroom.google.com/c/MjQ0MjU4ODI5MDRa/p/Mjc0Mzk0ODQ3OTZa/details
  5. https://classroom.google.com/c/MjQ0MjU4ODI5MDRa/p/Mjc0NDE3MTc0NTRa/details
  6. https://classroom.google.com/c/MjQ0MjU4ODI5MDRa/p/Mjc0NDEwNDg5NDla/details
  7. https://classroom.google.com/c/MjQ0MjU4ODI5MDRa/p/Mjc1NTA2MTAxODha/details
  8. https://classroom.google.com/c/MjQ0MjU4ODI5MDRa/p/Mjc1NDUzOTM3NjVa/details
  9. https://classroom.google.com/c/MjQ0MjU4ODI5MDRa/p/Mjc1Nzg2OTIzOTha/details

វណ្ណយុត្តិ

វណ្ណយុត្តិ គឺជាសញ្ញាដែលប្រើបន្ថែមពីលើតួអក្សរ ដើម្បីនឹងលំអៀងសូរស័ព្ទវែង ជាស័ព្ទខ្លីឬលំអៀងស័ព្ទឱ្យប្លែកពីស័ព្ទដើមឬកាត់ពាក្យក្នុងប្រយោគជាសង្កាត់ដើម្បីឱ្យលះសេក្តីណាមួយហៅថា វណ្ណយុត្តិ។ វណ្ណយុត្តិទាំងនោះគឺ បន្តក់( ់ ) មូសិកទន្ត( ៉ ) ត្រីស័ព្ទ( ៊ ) សំយោគសញ្ញា( ័ ) របាទ( ៌ ) អស្តា( ៏ ) ទណ្ឌឃាត( ៍ ) វិសជ្ជនីយ( ះ ) យុគលពិន្ទុឬចុចពី(ៈ) ទ្វិពន្ទុលេខឬចំណុចពីរគូស(៖) កាបាទ( ៎ ) កុក្កដនេត្រឬភ្នែកមាន់( ៙ ) វង់ក្រចក( (…) ) អព្ភន្តរ( ʻ…ʼ ) អញ្ញប្រកាស( “…” ) ខណ្ឌឬសញ្ញាខណ្ឌ ( ។  ) ខណ្ឌចប់( ៕ ) គោមូត្រឬបរិយោសាន ( ។៚ ) រជ្ជសញ្ញាឬសហសញ្ញា( – ) លេខទោ( ៗ ) ក្បៀសឬ កណ្តកសញ្ញា( , ) បុច្ឆនសញ្ញា( ? ) មច្ឆណ្ឌសញ្ញាឬពងត្រី( … )វង់តង្កៀប[ … ] រ៉ាត់ឬឃ្នាប(}ឬ{…}) បេយ្យលៈឬលៈ(។ល។) អាទិសង្កេត(.)។